|
|
អ្នកចាំទី Neto របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថាគ្រោងនិងចូលរួមជាមួយក្លឹប Bournemouth ដែលទើបប្រូម៉ូតឡើងមកកាន់ក្របខណ្ឌ Premier League នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោយទទួលបានការអនុញ្ញាតពី Barcelona, អ្នកចាំទីប្រេស៊ីលរូបនេះ បានអវត្តមានពីការហ្វឹកហាត់ ហើយធ្វើដំណើរទៅអង់គ្លេស ដើម្បីសម្រេចការផ្ទេរចូលរួមក្លឹប Bournemouth ។
គួរបញ្ជាក់ថា Neto និង Barcelona បានឈានដល់ការព្រមព្រៀងបញ្ចប់កុងត្រាជាមួយគ្នា ដែលចងគេឱ្យនៅ Camp Nou ដល់ឆ្នាំ២០២៣៕
ប្រភព៖ Sky Sport
World Cup Qual Netherlands VS Poland Match ...
Manuel Akanji បានបើកចំហអំពីការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមជាមួយ Inter ដោយបង្ហាញពីហេតុផលដែលចង់ដឹងថាហេតុអ្វីបានជាគាត់ជ្រើសរើស Nerazzurri លើគូប្រជែងក្នុងទីក្រុងរបស់ពួកគេគឺ AC Milan ។...
ក្លឹប Barcelona បានបញ្ជាក់ថា ខ្សែការពារឆ្វេង Alejandro Balde បានរងរបួសសរសៃពួរបន្តិចបន្តួចនៅជើងឆ្វេងរបស់គាត់ អំឡុងពេលហ្វឹកហាត់របស់ក្លឹបកាលពីថ្ងៃអង្គារ។ វិសាលភាពនៃរបួស និងលទ្ធភាពរបស់គាត់សម្រាប់ការប្រកួតនាពេលខាងមុខនឹងអាស្រ័យលើរបៀបដែលការជាសះស្បើយរបស់គាត់រីកចម្រើន។...
ខ្សែការពារសញ្ជាតិស្វីសកើតក្នុងឆ្នាំ 1995 Manuel Akanji បានចូលរួមជាមួយ Inter ពី Manchester City ក្នុងកិច្ចសន្យាបណ្តោះអាសន្នជាមួយនឹងជម្រើសក្នុងការទិញ និងកាតព្វកិច្ចទិញក្រោមលក្ខខណ្ឌជាក់លាក់។...
...